រឿងផ្សំ
- បង្គារ ៥០០ក្រាម យកសំបកចេញ
- ខ្ទិះដូង កន្លះកូនចាន
- ម្សៅឆា ១០០ក្រាម
- ស៊ុត ២គ្រាប់
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ១កូនចាន
+ វិធីធ្វើ
១. មុនដំបូងត្រូវយកខ្ទិះដូង ម្សៅឆា ស៊ុត និងអំបិលលាយបញ្ចូលគ្នាឲ្យបានសព្វល្អ។
២. បន្ទាប់មកយកបង្គារដែលបានបកសំបកស្អាតហើយមកដាក់ចូលប្រឡាក់ឲ្យជាប់ជាមួយបង្គា។
៣. យកបង្គាដែលបានប្រឡាក់ជាប់ជាមួយគ្រឿងបានលាយសព្វ មកដាក់បំពង បន្ទាប់មកមើលរហូតទាល់តែឆ្អិន រួចហើយគេយកវាមកញ៉ាំជាមួយទឹកជ្រលក់ជូអែម៕