គ្រឿងផ្សំ
- បង្កង ៥០០ក្រាមវះខ្នងស្រស់បេះយកសាច់
- ម្ទេសប្លោក ១ចំហៀងផ្លែហាន់ជាដុំបួនជ្រុងតូចល្មម
- ប៉េងប៉ោះ ១ផ្លែហាន់ជាដុំបួនជ្រុងតូចល្មម
- ខ្ទឹមបារាំង ១ចំហៀងផ្លែហាន់តូចល្មម
- ផ្សិតចំបើង ២០០ក្រាមហាន់ជាដុំ
- ម្ទេស ដាក់តាមការចូលចិត្តហាន់បញ្ឆិតវែង
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាបាយ
- អំបិល ១ចិប
- ជីវ៉ាន់ស៊ុយ ដាក់តាមការចូលចិត្ត
- ប្រេងឆា ៣ស្លាបព្រាបាយកន្លះ
- ម្សៅឆា ១ស្លាបព្រាកាហ្វេ
វិធីធ្វើ
១. ដំបូងត្រូវដាំទឹកដាក់ស្រស់បង្កងឲ្យឆ្អិនជាមុនសិន (ដាក់ប្រេងឆាចូលក្នុងទឹក ១ស្លាបព្រាបាយ) ហើយទុកបង្កងឲ្យត្រជាក់ចាំយកមកបេះសាច់រួចហាន់ជាដុំៗ។
២. ដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមបារាំងចូលឆាបន្តិចសិនទើបបន្ថែម ម្ទេសប្លោកឆាពីរបីត្រឡប់ ចាំដាក់
ផ្សិតចំបើង ម្ទេស ប៉េងប៉ោះ ឆាបញ្ចូលគ្នា រួចហើយដាក់ប្រេងខ្យង ទឹកត្រី ប៊ីចេង ស្ករស អំបិល ម្សៅឆា និងបន្ថែមទឹកបន្តិចបន្តឆាមួយមួយភ្លេតទៀត។
៣. បន្ទាប់ពីនោះមកត្រូវដាក់បង្កងដែលបានហាន់រួចចូលឆាត្រឡប់បន្តិចដួសដាក់ចានរៀបជីវ៉ាន់ស៊ុយដាក់ពីលើជាការស្រេច៕