រឿងផ្សំ
.កង្កែប ៤កាត់ជាដុំកុំតូចពេក .ខ្ទឹមស ៤កំពឹសចិញ្ច្រាំ .ស្រាចិន ១ស្លាបព្រាបាយ .សៀងខ្មៅ ២ស្លាបព្រាបាយ .ប្រេងខ្យង កន្លះស្លាបព្រាបាយ .ស្ករស ១ស្លាបព្រាកាហ្វេ .ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ .ប៊ីចេង កន្លះស្លាបព្រាកាហ្វេ .ប្រេងឆា ១ស្លាបព្រាបាយ (ដាក់ឆា)
វិធីធ្វើ
១. ជាដំបូងត្រូវយកកង្កែបមកប្រឡាក់ជាមួយម្សៅស៊ុប ១ស្លាបព្រាកាហ្វេ រួចហើយទុកឲ្យចូលជាតិបន្តិចសិន ទើបយកទៅដាក់បំពងរហូតទាល់តែឆ្អិនដួសទុកដោយឡែកសិន។២. ដាក់ប្រេងឆាចូលក្នុងខ្ទះ ពេលប្រេងឆាក្តៅហើយដាក់ខ្ទឹមស ឆាឲ្យឈ្ងុយដាក់សៀងខ្មៅ និងស្រាចិនចូលឆាបន្តិចសិន។
៣. យកកង្កែបដែលបានបំពងទុកដាក់ចូលឆាមួយត្រឡប់ថែមទឹកបន្តិចឆាមួយទៅពីត្រឡប់ទៀតផ្សំគ្រឿងបន្ថែមមាន ប្រេងខ្យង ម្សៅស៊ុប ប៊ីចេង និងស្ករស ឆាបញ្ចូលគ្នាឲ្យចូលគ្រឿងសប់ជាការស្រេច៕